*ប្រកាសស្ដីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២៣ *ប្រកាសស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារនៃរដ្ឋបាលរាជធនី រដ្ខបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក រដ្ឋបាលខណ្ឌ *ព្រះរាជក្រឹត្យស្តីពីការបង្កើតឧទ្យានសួនសត្វ ព្រៃការពារ ណិងសួនភូតគាមភ្នំតាម៉ៅ *ច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ *អនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិក កម្មករ ប្រចាំឆ្នាំ២០២៣

ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

លិខិតបទដ្ឋានគតិយុត្តតាមសម័យកាល

អ្នកទស្សនាប្រចាំថ្ងៃ
307
ចំនួនអ្នកទស្សនាសរុប
535488

- ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវ​បានបង្កើតឡើងតាមរយៈព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៥ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នំា១៩៩៩ ដែលមានសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រងលើវិស័យទំនាក់ទំនងរវាងរាជរដ្ឋាភិបាលជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

- ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានរាជរដ្ឋាភិបាល ប្រគល់បេសកកម្ម ឱ្យដឹកនាំ និងគ្រប់គ្រង រាល់កិច្ចការសម្របសម្រួល ធ្វើទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងធ្វើការងារអធិការកិច្ច លើគ្រប់វិស័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅបង្ការ ទប់ស្កាត់ កែលម្អ និងមានវិធានការ ដើម្បីប្រឆាំងនឹងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា ។

ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មានរចនាសម្ព័ន្ធដូចខាងក្រោម៖

១-ខុទ្ទកាល័យរដ្ឋមន្រ្តី

 ២-អគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការទូទៅ រួមមាន៖

 • នាយកដ្ឋានរដ្ឋបាល

 • នាយកដ្ឋានបុគ្គលិក និងធនធានមនុស្ស

 • នាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ 

 • នាយកដ្ឋានផែនការ និងស្ថិតិ

 • នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ

 ៣-អគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា រួមមាន៖

 • នាយកដ្ឋាននីតិកម្ម

 • នាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភា

 • នាយកដ្ឋានអប់រំ ផ្សព្វផ្សាយច្បាប់   

 ៤-អគ្គនាយកដ្ឋានអធិការកិច្ច រួមមាន៖

 • នាយកដ្ឋានអធិការកិច្ចទី១

 • នាយកដ្ឋានអធិការកិច្ចទី២ 

 • នាយកដ្ឋានអធិការកិច្ចទី៣ 

 • នាយកដ្ឋានតាមដានការអនុវត្តច្បាប់

 • នាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ

 ៥-វិទ្យាស្ថានជាតិអធិការកិច្ច 

 ៦-នាយកដ្ឋានសវនកម្មផ្ទៃក្នុង

 ៧-មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រាជធានី  ខេត្ត ។